ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អញ្ជើញពិនិត្យគម្រោងជួសជុល ផ្លូវ ១ខ្សែ ប្រវែង ៦,៥០គ.ម ចាប់ពីចំណុច ភូមិជាលា ឆ្ពោះទៅកាន់ភូមិទួលចាន់ នៃឃុំច្បារអំពៅ


នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យគម្រោងជួសជុល ផ្លូវ ១ខ្សែ ប្រវែង ៦,៥០គ.ម ចាប់ពីចំណុច ភូមិជាលា ឆ្ពោះទៅកាន់ភូមិទួលចាន់ នៃឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។ 

សូមបញ្ជាក់ថា គម្រោងផ្លូវខាងលើ ជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ។ 

បើតាមអះអាង របស់អាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា មកដល់បច្ចុប្បន្ន គម្រោងនេះ បានស្ថាបនា ជាតួផ្លូវដីជាមុន ដើម្បី ឈានទៅក្រាលកៅស៊ូពីលើ ទៅតាមលក្ខណៈបច្ចេកទេស ។ ប៉ុន្ដែ ដោយសារទឹកជំនន់ ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន ៕