ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែកញ្ញា ឆ្នាំ២០២២


កំពង់ចាម៖នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្ត ក្រុង ស្រុក នៅមន្ទីរស្នាក់ការគណបក្សខេត្ត ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត អភិបាលរងក្រុង-ស្រុក ទទួលការងារសហជីព សរុបចំនួន២៣នាក់ស្រី០២នាក់ ។