ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការចុះអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅតាមបណ្តាលក្រុង-ស្រុក


កំពង់ចាម៖នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្តីពីការចុះអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅតាមបណ្តាលក្រុង-ស្រុក និងធ្វើការបង្ហាញការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដល់រដ្ឋបាលក្រុង-ស្រុកទាំង១០ ដោយមានការចូលរួមនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាល ការិយាល័យស្ថិតិ និងអភិបាលរង នាយករដ្ឋបាលនិងប្រធានការិយាល័យរដ្ឋបាល ក្រុង-ស្រុក សរុបចំនួន៤៩នាក់ ស្រី១២នាក់ ។