ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ពានទំនប់តាសុច ប្រវែង១១៥ ម៉ែត្រទទឹង៦,៥ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ


កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំអង្គភាពលទ្ធកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសំណង់ស្ពានទំនប់តាសុច ប្រវែង១១៥ ម៉ែត្រទទឹង៦,៥ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ដែលជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។