កំពង់ចាម៖នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បាននាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្ដកំពង់ចាម ចូលរួមបុណ្យសពនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព លោក ហុឹម សឿន ជាអាចារ្យភ្លុកដែលបានស្លាប់កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដោយគ្រោះអកុសលផ្ទុះឡបូជាសពនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។