ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយនិវត្តជន របស់សមាគ សឹង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានសមាគមសង្គហ:មិត្ត


កំពង់ចាម៖នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយនិវត្តជន របស់សមាគ សឹង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានសមាគមសង្គហ:មិត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ -ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្ត ព្រមទាំងនិវត្តជន ចំណុះឱ្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម ប្រមាណជាង១០០ នាក់។