កំពង់ចាម៖នៅវេលាម៉ោង១១:០០ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ស៊ាង ឈុនឡេង ប្រធានផែនក្រុង-ស្រុកតំណាងដ៍ខ្ពងខ្ពស់ លោក ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បាននាំយកអំណោយ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១២ គ្រួសារ ដែលនៅនោះក្នុងមានភូមិឡឥដ្ឋមានចំនួន ៣ គ្រួសារ នឹងភូមិបឹងកុក២ មានចំនួន ៩គ្រួសារនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថាអំណោយនាំយកក្នុងមួយគ្រួសារៗរួមមានៈ អង្ករ១បេ ២០គីឡូក្រាម មីមួយកេស ភេសជ្ជៈមួយកេស ត្រីខមួយយួរ ព្រមទាំងថវិកាដែលទទួលបាន៣គ្រួសារនៅភូមិឡឥដ្ឋចំនួន៥មុឺនរៀលក្នុង១គ្រួសារៗនិង ៩គ្រួសារទៀតនៅភូមិបឹងកុក២ទទួលបានថវិកា ២មុឺនរៀលក្នុង១គ្រួសារៗសរុបថវិកាអស់ចំនួន33មុឺនរៀលផងដែរ ។