លោក ស្រី សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលរងស្រុកកំពង់សៀម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការស្វែងយល់អំពីការិយាល័យ ប្រជាពលរដ្ឋនិងគោលការណ៍សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រពន្ធតុលាការ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ស្រី សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលរងស្រុកកំពង់សៀម បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការស្វែងយល់អំពីការិយាល័យ ប្រជាពលរដ្ឋនិងគោលការណ៍សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រពន្ធតុលាការ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ទុំ លឹមយុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ក្នុងនោះដែលក៏មានការចូលរួមពី មន្រ្តីនៃអង្គភាពច្រកចេញចូលតែមួយខេត្ត លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រីប្រធានការិយាល័យ ចំណុះសាលាស្រុក លោក លោកស្រីដែលជាមេឃុំ និងមេភូមិ សរុបប្រមាណជា ៥០នាក់។