កំពង់ចាម៖នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និង សម្តេច ឈឹង ប៊ុនឈា ព្រះអគ្កាអធិការដ្ឋានពុទ្ធិកសិក្សាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្តិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញ និងនិមន្តជាអធិតីក្នុង ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាពុទ្ធិសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទីតាំងក្នុង វត្តជ្រោយថ្ម ក្រុងកំពង់ចាម ខេ ត្តកំពង់ចាម។
ក្នុងពិធីបញ្ចុះបឋមសិលានោះ ក៏មានការគោរព អញ្ជើញចូលរួម ដោយ លោកជំទាវ អភិបាលរងខេត្ត ព្រះចៅអធិការវត្តជុំវិញខេត្ត នាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត សមណនិស្សិត សិស្សានុសិស្ស សាកលវិទ្យាល័យ ជាច្រើននាក់ផងដែរ។