ឯកឧត្ដម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារនៅឃុំទ្រាន ស្រុកកំពង់សៀុម ខេត្ដកំពង់ចា


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលស្រុកស្តីទី និងសហការី អាជ្ញាធរមូលដ្ឋានឃុំទ្រាន បាននាំយកអំណោយទៅចែកជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ ដែលរស់នៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
*អំណោយក្នុង១គ្រួសារទទួលបាន:
– ថវិកាចំនួន ៤០,០០០រៀល
– អង្ករ ២៥ គ.ក្រ
– មី ១កេះ
– ត្រីខ ១យួរ