ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ក្នុងដំណើរអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សម្តេចទេពញាណ ហ៊ុន ណេង


កំពង់ចាម៖សាលាខេត្តកំពង់ចាម រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ក្នុងដំណើរអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ សម្តេចទេពញាណ ហ៊ុន ណេង ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលខេត្ត ត្បូងឃ្មុំ, ក្រចេះ និងខេត្តព្រៃវែងផងដែរ។