​លោកស្រី សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលរងស្រុកកំពង់ចាម បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកកំពង់សៀមចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម


ស្រុកកំពង់សៀម៖រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកស្រី សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលរងស្រុកកំពង់ចាម បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុកកំពង់សៀមចែកជូនដល់ប្រជាពលរដ្ឋដែលជីវភាពខ្វះខាតរស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានចំនួន ១៣ គ្រួសារ ។ ក្នុងនោះដែរដោយមានការនិមន្តនិងអញ្ជើញពីសំណាក់ ព្រះសង្ឃតំណាងព្រះគ្រូ អនុគណស្រុកកំពង់សៀម លោក លោកស្រីក្រុមប្រឹក្សាឃុំកៀនជ្រៃ ព្រមទាំងសហការី ។

ឆ្លៀតឳកាសនោះដែរ លោកស្រីអភិបាល បានពាំនាំប្រសាសន៍ផ្តាំផ្ញើនិងសួសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចលោកតែងតែ គិតគូដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិន រើសអើង ហើយតែងបានចាត់តំណាងឲ្យចុះអន្តាគមន៍នាំយកជំនួយជូនបានទាន់ពេលវេលា ។ ក្នុងនោះផងដែរនាងខ្ញុំបានក្រើមរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានសុខាភិបាល “៣កុំ ៣ការពារ” និងចូលរួមចាក់វ៉ាក់សាំងទាំងដូស មូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ជៀសឲ្យផុតពីជម្ងឺកូវីដ-១៩ ។

សូមបញ្ជាក់ថាអំណោយនាំយកក្នុងមួយៗរួមមាន៖ ថវិកា ៤០,០០០រៀល អង្ករ ២៥គ.ក្រ មី១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្ទះបាយ ១សម្រាប់ផងដែរ ។