គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីរាជការសាលាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុក មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពី «ការពិភាក្សាការងារគ្រោះទឹកជំនន់ និងផ្សព្វផ្សាយសារចរណែនាំរបស់រាជរដ្ឋាភិបាល»( ការងារឆ្លើយតប និងការងារស្តារឡើងវិញ) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានការអញ្ជើញចូលរួមពី សំណាក់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ អភិបាលខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ធំ ផងដែរ ដែលពិធីខាងលើប្រារព្ធធ្វើនៅសាលប្រជុំធំនាសាលាខេត្តកំពង់ចាម៕