លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានចុះពិនិត្យទីតាំងបរិវេណសាលាបឋមសិក្សា ស្វាយផ្អែម ដែលគ្រោងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង ០៤បន្ទប់ ស្ថិតក្នុងតំបន់ស្វាយផ្អែម


ស្រុកស្ទឹងត្រង៖នៅថ្ងៃអង្គារ ១២កេីត ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ឆ្នាំ២៥៦៦ ត្រូវថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ អមដំណើរដោយ លោកនាយករដ្ឋបាល ប្រធានការិយាល័យពាក់ព័ន្ធ, កងកម្លាំងទាំង3ប្រភេទ និងអាជ្ញាធរមូលដ្ឋានឃុំដងក្តារ បានចុះពិនិត្យទីតាំងបរិវេណសាលាបឋមសិក្សា ស្វាយផ្អែម ដែលគ្រោងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង ០៤បន្ទប់ ស្ថិតក្នុងតំបន់ស្វាយផ្អែម ជាតំបន់ចុងកាត់មាត់ ញកដាច់ស្រយាល ចំណុះឱ្យភូមិអូរពីរ ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ព្រំប្រទល់ខេត្តកំពង់ធំ) ដែលជាអំណោយរបស់
សប្បុរសជនជនជាតិជប៉ុន
តាមរយៈអង្គការ(TDO)។

ក្នុងឱកាសនោះដែរ លោក អភិបាល ស្រុក ក៏បានប្រគេនបច្ច័យកសាងចំនួន100$ ជូនព្រះចៅអធិការវត្តខេមរជោតិវ័ន ហៅវត្តភ្នំក្រហម ដែលគង់ចាំព្រះវស្សា និងបានបន្ដដំណេីពិនិត្យភូមិសាស្ត្រតំបន់ស្វាយផ្អែម ឃើញថាមានអគ្គិសនីប្រើប្រាស់ទោះបីជាតំបន់ដាច់ស្រយាល ។ តំបន់នេះដែរ មានបងប្អូនប្រជាពលរដ្ឋរស់នៅ ប្រមាណ60គ្រួសារ។