ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញចូលរួមបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម


កំពង់ចាម៖ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ដែលមានសមាជិក សរុបចំនួន ៨៤នាក់។