ស្រុកព្រៃឈរ៖នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែក ប្រព័ន្ធលូបង្ហូរទឹក ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសំណេះសំណាលសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្ដុះបណ្ដាល បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលភូមិភាគពីរ។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃដែកនោះក៏មានការគោរពអញ្ជើញចូលរួម ឯកឧត្តមអភិបាលខេត្ត កំពង់ចាម ត្បូងឃ្មុំ តំណាងអភិបាលខេត្ត ព្រៃវែង និងស្វាយរៀងព្រមទាំង លោកអភិបាលស្រុក ព្រៃឈរ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កំពង់ចាម ត្បូងឃ្មុំ អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានសិស្សនគរបាល និងប្រជាការពារផងដែរ។