ទេសរដ្ឋមន្ត្រី គន់ គីម និឯកឧត្តមអភិបាល ខេត្តកំពង់ចាម អញ្ជើញពិនិត្យសកម្មភាព នៃការជួសជុល ស្ពាន ដែក ១កន្លែង នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព ពាក់ព័ន្ធ ក្នុងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានអញ្ជើញពិនិត្យសកម្មភាព នៃការជួសជុល ស្ពានព្រែកអាចារ្យសួន ស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមរបាយការណរបស់ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីការរលំសរសរ ១ដើម នៃស្ពានខាងលើ ក្រុមជំនាញបច្ចេកទេស បានសម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន ២ជួរ កម្ពស់ ១ជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដើម្បី ពង្រឹងស្ពានឲ្យចរាចរបណ្តោះអាសន្ន ក្នុងរដូវទឹកជំនន់នេះ ដោយប្រើដែកប៉ាណូចំនួន ៣៦ផ្ទាំង ត្រង់ចំណុច នៃកន្លែងសរសររលំ នោះ ។ បច្ចុប្បន្ននេះ មន្ត្រីជំនាញបញបច្ចេកទេស កំពុងរៀបចំប៉ាណូនោះ ឡើងវិញ  ដែលសម្រេចបានប៉ាណូ បានចំនួន ៤ផ្ទាំង ហើយ ។

គួរកត់សម្គាល់ថា ស្ពាន ១កន្លែង នេះ ជាប្រភេទដែកបាឡេ បានកសាងឡើង នាឆ្នាំ១៩៩៣ ហើយបានទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ដោយទឹកហូរ ធ្វើឲ្យរលំសរសរ ១ដើម ត្រង់ចំណុចកណ្ដាលស្ពាន កាលពីវេលាម៉ោង ៦-៣០នាទី ថ្ងៃទី០៦ កញ្ញា កន្លងទៅ ។ ស្ពាននេះ តភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងជាស្ពាន សម្រាប់ការចរាច ររបស់ប្រជាពលរដ្ឋទូទៅ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះកាន់ទៅកាន់ ស្រុកព្រែកប្រសប់ នៃខេត្តក្រចេះ ផងដែរ ។

នាឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម កឡងថា គណ:កម្មាធិការជាតិគ្រប់គ្រោះមហន្តរាយថ្នាក់ជាតិ ជាសេនាធិកាឲ្យសម្តេចតេជោ ហ៊ុនសែន ជាប្រធានគណ:កម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដោយបានរាជរដ្ឋាភិបាលបង្កតច្បាប់គ្រោះមហន្តាយនេះ ឡើងគឺដម្បីសម្របសម្រួល ជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា យក្រសួង  អង្គភាព កម្លាំងប្រាប់អាវុធ ជាសមាជិក ។ ទេសរដ្ឋមន្រ្តី បានបញ្ចាក់ថា  ក្នុងរដូវវស្សានេះ  មានគ្រោះថ្នាក់ដោយធម្មជាតិ  ទឹកជំនន់តាមដងទន្លេមេគង្គ បណ្តាលអោយប៉ះពាល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ  ប្រជាពលរដ្ឋជាច្រ ផងដែរ ។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធសាធារណ:នានា ដូចជា សាលារៀន  វត្តអារាម  មណ្ឌលសុខភាព  ផ្លូវថ្លល់  អណ្តូងទឹក  និងទីជំរកសត្វពាហនមួយចំនួនក្នុងខេត្តដែលងាយរងគ្រោះ ផងដែរ​។ ទេសរដ្ឋមន្ត្រី គន់ គីម បានសំណូមពរដល់អាជ្ញារដែនដី ក៏ដូចប្រជាពលរដ្ឋ  ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រៀមបង្ការទប់ស្កាត់ជាប្រចាំពេលមានគ្រោះហន្តរាយកតមានង  ដោយធម្មជាតិ និងមនុស្សបង្ក យធ្វយ៉ាង ថែសុខភាព  កុំអោយមានជម្ងឺដង្កាត់ផ្សេងៗ

គួរកត់សម្គាល់ដែរថា នាបច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម មានក្រុងស្រុកចំនួន ៧ បានប្រឈម នឹងគ្រោះទឹកជំនន់ទន្លេ មេគង្គ គឺ ៖ ស្រុកស្ទឹងត្រង់ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកកងមាស ស្រុស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកព្រៃឈរ ៕