ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអាជ្ញាធរ ចុះពិនិត្យ ស្ថានីយ៏បូមទឹក ដើម្បី បញ្ជៀសការលិច ក្រុងកំពង់ចាម


ដើម្បី បញ្ជៀសការលិចក្រុងកំពង់ចាម  ដោយសារទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀង ផងនោះ ឯកឧត្តឧបនាយករដ្ឋមន្ត្រី យឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម  អមដំណើរដោយ ឯកឧត្តម អ៊ុនចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំង ដាក់ម៉ាស៊ីនបូមទឹក ចំនួន ២កន្លែង ស្ថិតនៅតាមជួរាត់ ទន្លេ  ក្នុងក្រុងកំពង់ចាម  ដើម្បី ធ្វើការបូមរំដោះទឹក តាមប្រព័ន្ធលូមេ ចេញពី ទីក្រុង ចូលទៅក្នុងទន្លេមេគង្គវិញ ។

មន្ត្រីជំនាញ បានអះអាងថា ទោះបីជាទឹកទន្លេ មេគង្គស្រកចុះបន្តិច ក៏ពិតមែន តែបានស្ថិតនៅកម្ពស់ ១៥.៧៥ម៉ែត្រ និងលើសកម្រិតប្រុងប្រយ័ត្ន នៅឡើយ ។ យ៉ាងណាម៉ិញ ទឹកនៅតែខ្ពស់ជាងក្រុងកំពង់ចាម  ដែលបណ្តាលឲ្យប្រព័ន្ធលូ នៅក្នុងក្រុងមានសម្ពាធទឹកខ្ពស់ ។ ដូច្នេះ អាជ្ញាធរ ខេត្តកំពង់ចាម  បានបញ្ជាឲ្យមន្ត្រីជំនាញ ចុះរៀបចំស្ថានីយបូមទឹក ចំនួន២កន្លែង ក្នុងក្រុងកំពង់ចាម ដោយ ១កន្លែង នៅសួនមាត់ទន្លេ សង្កាត់កំពង់ចាម និងកន្លែង ទៀត នៅទំនប់ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម  ហើយក៏មានការត្រៀមម៉ាស៊ីនខ្នាតធំ ជាច្រើនគ្រឿងទៀត នៅតាមតំបន់ប្រឈម នៅក្នុងក្រុងកំពង់ចាម ផងដែរ ។  

លោក អ៊ុ វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា នៅពេលដែលទឹកទន្លេ ខ្ពស់ជាងទឹកក្នុងក្រុងកំពង់ចាម និងក្រោមការចង្អុលបញ្ជាររបស់ ឯកឧត្តម អ៊ុន ចាន់ដា   អភិបាល ខេត្តកំពង់ចាម ក្រុមមន្ត្រីជំនាញបានបិទសន្ទះទ្វារទឹក ប្រព័ន្ធលូមេ នៅតាមមាត់ទន្លេ និងទំនប់ព្រែកដើមចាន់ ដើម្បី បូមទឹកក្នុងលូចេញទៅទន្លេវិញ ដម្បី ការពារកុំឲ្យទឹកលិច ចូលក្នុងក្រុង កំពង់ចាម

គួរ បញ្ជាក់ថា ចាប់គិតត្រឹម ព្រឹកថ្ងៃទី១២ ខែកញ្ញា  ឆ្នាំ២០១៩នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានស្រកចុះ នៅត្រឹមកម្ពស់ ១៥.៧០ម៉ែត្រ  បប្រៀបធៀប នឹងថ្ងៃម្សិលមិញ ស្រកចុះ ០.០៥ម៉ែត្រ  ទោះជាយ៉ាងណា នៅតែខ្ពស់ជាងកំរិតប្រកាស អាសន្ន ១៥.២០ម៉ែត្រ ដោយឡែក  ឆ្នាំ២០១៨ កន្លងទៅទឹក មានកម្ពស់ ១៤.៦១ម៉ែត្រ ប៉ុណ្ណោះ