ស្រុកចំការលើ៖បន្ទាប់ពីអញ្ជើញប្រគល់-ទទួលផ្ទះមនុស្សធម៌ទី១១ អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនពលរដ្ឋទីទ័លក្រ១គ្រួសារ នៅ ភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ រួចមក នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) នៅស្រុកចំការលើ ដែលពិធីនេះប្រព្រឹត្តទៅនាសាលាស្រុកចំការលើ។