កំពង់ចាម៖កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទីរសៀល ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោក នួន នុយ នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការរដ្ឋបាល ប្រធានការិយាល័យស្ថិតិ បានចូលរួម ពិភាក្សា និងស្តាប់ ពិនិត្យមើលលើការបង្ហាញការគ្រប់គ្រងទិន្នន័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធកុំព្យូទ័រ ពីអ្នកជំនាញអាយធី(IT) ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងនៃការចុះបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ជាលទ្ធផលនៃការបង្ហាញនេះឃើញថាមានភាពល្អ និងមានងាយស្រួលដើម្បីគ្រប់គ្រងទិន្នន័យ ។ ចំពោះប្រព័ន្ធនេះសម្រាប់ប្រើប្រាស់ មានតែ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម តែប៉ុណ្ណោះ ។