ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅមន្ទីរបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម


ស្រុកព្រៃឈរ៖កាលពីថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយុវជនគណបក្សស្រុកព្រៃឈរប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង ណន លោកស្រី យុង ខេមរា លោក ហ៊ឹង ប៊ុនថន លោក លឹម ប៊ុនហេង រួមទាំងប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជនគណបក្សស្រុក និងប្រធានយុវជនឃុំ-ភូមិ ប្រមាណជាង ៣០០នាក់ នៅមន្ទីរបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្លែងក្នុងពីធីនោះ ឯកឧត្តម ហេង ណន អនុប្រធានជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានមានមតិចំណាប់អារម្មណ៍បន្ទា់ពីបានស្ដាប់របាយការណ៍លទ្ធផលប្រចាំឆមាសទី១ និងបានកោតសរសេីរចំពោះក្រុមការងារដែលបានប្រឹងប្រែងអនុវត្តដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានមតិផ្តាំផ្ញើដល់ក្រុមការងារយុវជនក្នុងស្រុកព្រៃឈរ ឱ្យបន្តខិតខំចូលរួមដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបការលំបាក និងត្រូវប្រព្រឹត្តនូវអំពើល្អ ពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងនូវសមាជិកគណបក្សកាន់តែច្រើនឡើងៗបន្ថែមទៀត។