គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ បាន អញ្ជើញ ចុះ ពិនិត្យ ឃឿន ច្រាំង ទន្លេ ការពារ ទឹក ជំនន់ ចូល ក្នុង ក្រុង


នៅ ល្ងាច ថ្ងៃ ទី ៩ ខែកញ្ញា  ឆ្នាំ ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ    ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម  រួម អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ  បាន អញ្ជើញ ចុះ ពិនិត្យ ឃឿន ច្រាំង ទន្លេ ការពារ ទឹក ជំនន់  ចូល ក្នុង ក្រុង  ចាប់ ពី ចំណុច កំពង់ រងចាំ  រហូត ដល់ កំពង់ សាឡាង ចាស់  ស្ថិតនៅ ក្នុង ក្រុងកំពង់ចាម  ព្រមទាំង បាន ពិនិត្យការដាក់ម៉ាស៊ីន   អន្តរាគមន៍ បូម ទឹក  ដើម្បី បញ្ចៀស  ការ លិច ក្នុង ក្រុង កំពង់ចាម ផង ដែរ ។ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  សូមរ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ព្រមទាំងផ្លូវទឹកនានាក្នុងខេត្ត សូមបង្កើនការយកចិត្តទុកដាក់  ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គដែលបន្តហក់ឡើងខ្ពស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុវត្ថិភាព  និងអប់រំកូនចៅកុំឲ្យលេងទឹកនៅតំបន់ដែលមានហានិភ័យខ្ពស់។ 

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការណែនាំ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរងផលប៉ះពាល់ដោយទឹកជំនន់នេះ ជាពិសេសតំបន់បាក់ស្រុតច្រាំងទន្លេ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជម្លៀសទៅកាន់ទីទួលសុវត្ថិភា  ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។សបញ្ជាក់ផងដែរថាថ្ងៃទី១០ខែកញ្ញាឆ្នាំ២០០១៩  កម្ពស់ទឹក ទន្លេមេគង្គខេត្តកំពង់ចាម  មានកម្ពស់១៥ម៉ែត្រ ៧៥សង់ទីម៉ែត្រ  ដែលកម្រិតត្រូវប្រកាសអាសន្នក្នុងខេត្តកំពង់ចាម  កម្ពស់ទឹក១៥ម៉ែត្រ ២០សង់ទីម៉ែត្រ