បន្ទាប់ពីមានហេតុការណ៍ ផែអាងហែលទឹកសិប្បនិម្មិត ១កន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម នារាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានបញ្ជាកម្លាំងអន្តរាគមន៍ ដើម្បី អូសផែអាងទឹកនោះ ចេញពីតំបន់កើតហេតុ ។
សូមញ្ជាក់ថា អាងទឹកសិប្បនិម្មិត ខាងលើនេះ មានទំហំ ៦០ម៉ែត្រ គុណនឹងទទឹង ២២ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ហើយបានដាច់ដោយសារកម្លាំងទឹកហូរបុក កាលពីវេលា ម៉ោង 7 និង 20 នាទីល្ងាច ។ មកដល់ពេលនេះ កម្លាំងអន្តរាគមន៍ បានអូសយក ផែអាងទឹកខាងលើ ចេញពីកន្លែង កើតហេតុហើយ ។