នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ពន្ធ័ ជុំវិញសាលាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងពិនិត្យមេីលស្ថានភាពទីទួលសុវត្ថិភាព នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ បាក់ច្រាំទន្លេរ និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ពីសត្វអសិរពិស និងត្រូវថែរក្សាសុខភាពរបស់ខ្លួនអោយជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗកុំឲ្យលង់ទឹក។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជា្ញធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ផងដែរថា កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់១៥.៣៥ ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្នក្នុងខេត្តកំពង់ចាម កម្ពស់ទឹក១៥.២០ម៉ែត្រ