ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញបានចូលរួមក្នុងសិក្ខាសាលាស្តីពី”ការសម្របសម្រួលភាពជាដៃគួររវាងរដ្ឋ និងឯកជន”ដែលបានរៀបចំដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម


កំពង់ចាម៖នៅរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញបានចូលរួមក្នុងសិក្ខាសាលាស្តីពី”ការសម្របសម្រួលភាពជាដៃគួររវាងរដ្ឋ និងឯកជន”ដែលបានរៀបចំដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ដោយមានការចូលរួមពីនាយកទីចាត់ការធនធានមនុស្ស ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត តំណាងអង្គការ សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនឯកជន និងម្ចាស់អាជីវកម្មតូច-ធំ ក្នុងក្របខណ្ឌខេត្តកំពង់ចាម សរុបអ្នកចូលរួមចំនួន៣៥នាក់ ស្រី១១នាក់ ដោយអង្គសិក្ខាសាលានេះប្រព្រឹត្តិទៅនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ។