កំពង់ចាម៖នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំ ផ្សព្វផ្សាយស្តីពីគោលការណ៍បែបបទ និងនិតិវិធីនៃការគ្រប់គ្រង បុគ្ញលិករដ្ឋបាលក្រុង ស្រុក នៅសាលាខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត អភិបាល អភិបាលរង នាយករដ្ឋបាល ក្រុង ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។