អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមរាជសីហ៍


កំពង់ចាម៖នៅព្រឹក ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលដឹកនាំដោយឯកឧត្តម ស៊ូម សារឿន ព្រមទាំងសហការី នៅសាលសាឡុង សាលាកំពង់ចាម។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ សមាគមរាជសីហ៍ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់កំពង់ចាម សម្រាប់ប្រេីប្រាស់តាមការចាំបាច់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល ខេត្តកំពង់ចាម បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមរាជសីហ៍ ដែលបាននាំយកអំណោយជាសម្ភារផ្សេងៗ មកជូនដល់រដ្ឋបាលខេត្ត រួមទាំងបានធ្វេីសកម្មភាពមនុស្សធម៌នៅលេីទឹកដីនៃខេត្តកំពង់កំពង់ចាម នាពេលកន្លងមកដោយសមាគមបានធ្វើការសហការជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយ៉ាងល្អប្រសើរសំដៅបំពេញបេសកកម្មលើការងារមនុស្សធម៌ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។