កំពង់ចាម៖នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមនខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីបំណែងចែកភារកិច្ចគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីសហការរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ សម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នាភូមិគ្រឹះរបស់សម្ដេច ស្ថិតក្នុងភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។