ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារកម្រិតបច្ចេកទេសរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)ក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគួរជាមួយអង្គការសង្គមស៊ីវិល


កំពង់ចាម៖នៅរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ង៉ោ សិទ្ធិគុណ ប្រធាននាយកដ្ឋាន ទំនាក់ទំនង់សាធារណ: និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមការងារកម្រិតបច្ចេកទេសរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស)ក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគួរជាមួយអង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីមន្ត្រីអន្តរវិស័យសាលាខេត្ត លោក លោកស្រី អភិបាលរងក្រុង-ស្រុក អនុប្រធានមន្ទីរពាក់ព័ន្ធ នៅសណ្ឋាគាភ្នំប្រុស ។