ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមទិវាប្រជាជនពិភពលោកលើកទី៣៣ តាមរយៈប្រព័ន្ធវីដេអូ(Zoom meeting) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ


កំពង់ចាម៖នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមទិវាប្រជាជនពិភពលោកលើកទី៣៣ តាមរយៈប្រព័ន្ធវីដេអូ(Zoom meeting) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
។ សូមជម្រាបថា ទិវាប្រជាជនពិភពលោក ត្រូវបានប្រារព្ធឡើងនៅលើពិភពលោក និងប្រទេសកម្ពុជាយើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ កក្កដា។

ទិវាប្រជាជនពិភពលោកលើកទី៣៣ បានរៀបចំឡើងដោយក្រសួងផែនការ ដោយសហការជាមួយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ក្រោមប្រធានបទនៅក្នុងឆ្នាំនេះគឺ ”ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់៖ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា” “A world of 8 billion: Towards a resilient future for harnessing opportunities and ensuring rights and choices for all.”