ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម


កំពង់ចាម៖នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម តំណាងឯកឧត្ដមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានចូលរួមក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអាណត្តិទី៥ឆ្នាំ២០២២-២០២៧នៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានថ្លែងថា ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែ នៅពេលនេះ គឺរួមគ្នាបំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍន៍ នៅមូលដ្ឋាន ឲ្យកាន់តែជឿនលឿនបន្ថែមទៀត ។ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ទៀត ក្នុងអាណត្តិទី៥ នេះ សម្រាប់ឃុំរកាគយ នៃស្រុកកងមាស គឺបានជាប់ឆ្នោត ដោយសារមានការពេញចិត្ត និងការបោះឆ្នោតពីពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។
នាឱកាសនោះដែរឯឧត្តម ខ្លូត ចិន្ដាបានជម្រុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សា ឃុំរកាគយថ្មីនេះ ត្រូវខិតខំបន្តបំពេញកិច្ចការងារ ដែលសេសសល់ និងបន្តកសាងអភិវឌ្ឍន៍ នៅតាមភូមិឲ្យល្អប្រសើរ ហើយត្រូវអនុវត្តផែនការ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យល្អ ។