ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បន្ទាប់ពីលោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម បានអានប្រកាស របស់ក្រសួង មហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងការប្រគល់ ទទួលត្រា តារាងបញ្ជីសម្ភារៈ ប្រាក់កាស និងឯកសារនានា របស់ឃុំសង្កាត់ និងការប្តេជ្ញាចិត្ត របស់ក្រុមប្រឹក្សាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ រួចមក ឯកឧត្តម កៅ សុខអាន បានកោតសរសើរ និងចូលរួមអបអរសាទរ ដល់លោក លោកស្រី ជា ក្រុមប្រឹក្សាឃុំព្រែក បាក់ អាណត្តិទី៥ និងទជំទប់ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់រាប់អានពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ បានបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ។

ឯកឧត្តម មានប្រសាសន៍ថា ដើម្បី បន្តដឹកនាំឃុំព្រែកបាក់ ក្នុងការអភិវឌ្ឍឲ្យមានការរីក ចម្រើន លើគ្រប់វិស័យ បន្ថែមទៀត សូមឲ្យសមាជិកក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត ទោះបី ជា លោក លោកស្រី មានសមាសភាព មកពីគណបក្សនយោបាយតែមួយ ឬក៏ជាគណបក្ស នយោបាយផ្សេងៗគ្នា ក៏ពិតមែន ប៉ុន្តែ តាមគោលការណ៍ នៃច្បាប់ ក្រុមប្រឹក្សាឃុំ ជាតំណាងអោយ ប្រជាពលរដ្ឋ ក្នុងឃុំព្រែកបាក់ទាំងមូល ។ ហេតុនេះ នៅក្នុងអាណត្តិទី៥ នេះ អស់លោកលោកស្រី ជាក្រុម ប្រឹក្សាឃុំ ត្រូវខិតខំបំពេញតួរនាទីភារកិច្ចក្នុង ការ គ្រប់គ្រងចាត់ចែងកិច្ច្ការមូលដ្ឋានរបស់ខ្លួន ដើម្បី ឆ្លើយតប ទៅ នឹង តម្រូវការរបស់ប្រជាពលរដ្ឋ និង បម្រើផលប្រយោជន៌ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានសេចក្តីស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ ៕