កំពង់ចាម៖នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើឱ្យតួអង្គសំខាន់ចំនួន ០៥ នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវា សាធារណៈនានា ជូនប្រជាពលរដ្ឋរបស់ខ្លួន ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាឃុំ (សង្កាត់) អាណត្ដិទី៥ ដើម្បី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា សមាជិកឃុំ សង្កាត់ អាណត្តិទី ៥ ដែលធ្វើឡើង នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នេះ ។