កំពង់ចាម៖ដេីម្បីសហគមន៍យើងគ្មានគ្រឿងញៀន គឺផ្តើមចេញពីយេីងទាំងអស់គ្នាដែលរស់នៅក្នុងសហគមន៍នោះធ្វើការរួបរួមគ្នា ដោយសហការជាមួយរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ដើម្បីឈានទៅទប់ស្កាត់ និងបង្ក្រាប។
ការថ្លែងបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម លើកឡើង ខណៈឯកឧត្តម អញ្ជេីញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ ២០២២ ក្រោមប្រធានបទ “ដោះស្រាយ បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្ស ធម៌“ ដែលពិធីនេះធ្វេីឡេីងនៅព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ នាស្រុកបាធាយ ខេត្តកំពង់ចាម ។