កំពង់ចាម៖នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពសួនច្បារតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម ដែលទើបសម្រេចការជួសជុល កែលម្អរួចរាល់១០០%។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ ឯកឧត្តម ម៉ៅ ណែត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលកំពុងសម្រាកថែទាំសុខភាព នៅគេហដ្ឋានរបស់ ឯកឧត្តម ម៉ៅ ណែត ស្ថិតក្នុងសង្កាត់កំពង់ចាម។