កំពង់ចាម៖នៅរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្ដែងការគួរសម ព្រះវត្តមានព្រះមន្ត្រីសង្ឃ នៃសាលាអនុគណស្រុកកោះសូទិន ដឹកនាំដោយព្រះទេពសោភ័ណ ហ៊ាប គន់ ព្រះគ្រូវិទូទីបបាល ព្រះអនុគណស្រុកកោះសូទិន និងជាព្រះចៅអធិការវត្តជោតនារាម ដំណាក់ព្រីង ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។