ឯកឧត្តម ផាន អូន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ជ្រៃវៀន ឃុំ មៀន និងឃុំ គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងក្រុមការងារ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ឃុំគរ ស្រុកព្រៃឈរ ចំនួន ២១៧រូប


កំពង់ចាម៖នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ជ្រៃវៀន ឃុំ មៀន និងឃុំ គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងក្រុមការងារ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា ឃុំគរ ស្រុកព្រៃឈរ ចំនួន ២១៧រូប ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការគាំទ្រ និងគៀងគររកសម្លេងឆ្នោតក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងបុព្វហេតុគោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងនោះដែរ ខ្ញុំបាទ និងក្រុមការងារ បានចូលរួមឧបត្ថម្ភដូចខាងក្រោម៖

១.ឧបត្ថម្ភជូនសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ ចំនួន ២១៧រូប ដោយក្នុង១នាក់ ទទួលបាន ក្រម៉ាដែលមានបាក់រូបសញ្ញាគណបក្សប្រជាជនកម្ពុជា រួមជាមួយពាក្យ “សូមអរគុណ” ចំនួន១ និងសាប៊ូដុំ ចំនួន ២ដុំ ដោយចំណាយថវិកាអស់ ៤,០០០,០០០៛។ ចំណាយរៀបចំកម្មវិធី ៧២០,០០០៛ ឧបត្ថម្ភសម្រាប់ការសាងសង់រោងដំបូលមណ្ឌលសុខភាព គរ ចំណាយថវិកាអស់ ៥,៦០០,០០០៛ ឧបត្ថម្ភជូនប្រជាការពារ និងក្រុមការងារភូមិ ៣៤០,០០០៛ ឧបត្ថម្ភចាក់កំទេចថ្ម ១០០,០០០៛ ឧបត្ថម្ភជូន មរណភាព និងកូនខ្ចី ១,៨០០,០០០៛ ឧបត្ថម្ភដីក្រហមជួលជុលផ្លូវលំក្នុងភូមិទាំង១០ នៃឃុំគរ ចំនួន ១១៨ ឡាន ចំណាយអស់ ៧,០៨០,០០០៛។
សរុបថវិកាចំណាយអស់ ១៩,៦៤០,០០០ រៀល៕