កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធាន គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍បូកសរុប ស្តីពីលទ្ធផលនៃការ អនុវត្តផែនការរួមទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត ឯកឧត្តម កៅ សុខ អាន អនុប្រធានបក្សខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត សមាជិក សមាជិកាគណបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។