កំពង់ចាម៖នៅព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចូលរួមខួបលេីកទី១៥ នៃទិវាអតីតយុទ្ធជន កម្ពុជា ២១ មិថុនា ២០២២ ក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ជាតំណាងដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងដោយមានការអញ្ជេីញចូលរួមពីសំណាក់ អតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម ។