កំពង់ចាម៖រសៀលថ្ងៃអង្គារ ១កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានគណៈឃោសនាអប់រំ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ និងឯកឧត្តម ហេង ណន ឯកឧត្តម ហ៊ុល ប៊ុនថា លោកស្រី យុង ខេមរា អនុប្រធាន បានដឹកនាំក្រុមការងារយុវជនគណបក្ស និងក្រុមសកម្មជនយុវជនគណបក្សប្រមាណ ៣០០ នាក់ ចុះតាមទីផ្សារ និងតាមខ្នងផ្ទះក្នុងតំបន់ទីប្រជុំជនចំនួន ៤ គោលដៅ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ជម្រាបជូនប្រជាពលរដ្ឋអោយស្គាល់ពីលេខរៀង រូបសញ្ញាគណបក្ស និងរបៀបគូសសន្លឹកឆ្នោត ព្រមទាំងឯកសារបម្រើអោយការបោះឆ្នោតតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ៕