ឯកឧត្ដម រាជ រ៉ា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម អញ្ជើញជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សសង្កេតការណ៍បោះឆ្នោត និងជួបសមាជិកបក្សតាមខ្នងផ្ទះនៅត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្ដម រាជ រ៉ា ប្រធានក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយភ្នាក់ងារគណបក្សសង្កេតការណ៍បោះ ឆ្នោតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម និងក្រុមការងារក៏ចុះជួបសមាជិកបក្សតាមខ្នងផ្ទះនៅភូមិកោះតាភេម និងភូមិកោះស្វាយ ឃុំត្រពាំងព្រះ ដេីម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស និងបង្រៀនពីរបៀបនៃការគូសសន្លឹកឆ្នោតផងដែរ៕