ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានអញ្ជេីញជាគណអធិបតីភាព ក្នុងវេទិកាស្តីពី គន្លឹះជោគជ័យនៃអាជីវកម្មខ្នាតតូច និងធម្យម ក្នុងខេត្តកំពង់ចាម ដោយមានការចូលរួមពីវាគ្មិនដែលទទួលបានភាពជោគជ័យក្នុងអាជីវកម្ម ដោយរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម។
វេទិកាក្នុងពេលនេះ បានបង្ហាញពីគោលបំណងលេីកកម្ពស់ព្រមទាំងការចូលរួមបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនដែលភ្ជាប់ជាមួយនឹងឱកាសធ្វេីជំនួញ ខ្នាតតូច មធ្យម។ ដេីម្បីចែករំឡែកបទពិសោធន៍ ការងាររកស៉ីឲ្យមានភាពល្អប្រសេីរ,ដេីម្បីផ្តល់ពីគំនិតស្វែងរកឱកាស និងទីផ្សារលេីមុខជំនួញខ្លួន,ដេីម្បីបង្កេីតទំនាក់ទំនង និងការប្រកួតប្រជែងលេីអាជីវកម្ម។ ក្នុងវេទិកានោះដែរ មានវាគ្មិនចំនួនបួនរូប ក្នុងមាន ម្ចាស់អាហារដ្ឋានស្មៅទន្លេ,ម្ចាស់ហាងម្លិះ,ម្ចាស់ហាងT-Shop កំពង់ចាម,និងម្ចាស់ហាងកាហ្វេអាម៉ាហ្សូនកំពង់ចាម វាគ្មិនទាំងបួនរូបនេះសុទ្ធសឹងជាអ្នកបេីកអាជីវកម្មនៅខេត្តកំពង់ចាម ដែលទទួលបានភាពជោគជ័យលេីមុខរកស៉ីរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា គន្លឹះដែលដេីរទៅរកភាពជោគជ័យបាន លុះត្រាតែមានបទពិសោធន៍ទាំងបរាជ័យ និងជោគជ័យ។
សិស្ស និស្សិត ដែលបានចូលរួមក្នងឱកាសបង្ហាញអារម្មណ៍សប្បាយរីករាយដោយគាំទ្រឲ្យមានវេទិកាបែបនេះបន្តទៀត ដេីម្បីផ្តល់នូវបទពិសោធន៍ថ្មីៗដល់យុវជនជំនាន់ឲ្យរៀនដេីរផ្លូវទៅរកភាពជោគជ័យ ក្នុងការបង្កេីតអាជីវកម្មណាមួយដែលខ្លួនគិតថាល្អ៕