កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជ៉ំធំ រដ្ឋបាលខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម វេទិកាជាតិស្ដីពីស្រី្តក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
វេទិកាជាតិនេះ មានគោលបំណង៖
1- ដើម្បីផ្ដល់វេទិកាសម្រាប់ស្រ្តី ដែលមានតួនាទីក្នុងការដឹកនាំ និងអ្នកតាក់តែងគោលនយោបាយ ដើម្បីចែករំលែកមេរៀនបទពិសោធន៍ និងទស្សនៈ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព របស់ជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍន៍គ្រប់វិស័យ ។
2- ប្រមូលធាតុចូល និងទិន្នន័យ អំពីការបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងអភិបាលកិច្ចនៅកម្ពុជា បង្កើន និងជម្រុញសន្ទុះចិត្ត នៃការចូលរួមរបស់ស្រ្តី និងក្មេងស្រី ក្នុងការអភិវឌ្ឍន៍ជាតិ ជាពិសេសនៅក្នុងវិស័យសាធារណៈ និងភាពជាអ្នកដឹកនាំ ។
•ចំពោះលទ្ធផលរំពឹងទុក៖ គឺបានពង្រឹងវឌ្ឍនភាព និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយ កម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់យេនឌ័រ បានចែករំលែកមេរៀនបទពិសោធន៍ របស់ស្រ្តីក្នុងភាពជាថ្នាក់ដឹកនាំ និងការធ្វើសេចក្ដីសម្រេចក្នុងវិស័យសាធារណៈ និងនយោបាយ រួមទាំងចំណុចខ្លាំង បញ្ហាប្រឈម និងកលានុវត្តភាពនានា ក្នុងកាបង្កើនសមត្ថភាព ស្រ្តីជាថ្នាក់ដឹកនាំ និងភាពជាតំណាង នៅគ្រប់កម្រិត។ អ្នកចូលរួម សរុបចំនួន ៨៤នាក់៕