នៅព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹង ឯកឧត្ដម ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជេីញចុះពិនិត្យព្យាបាលជម្ងឺទូទៅ ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសង្កែ ឃុំស្តេីងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃឡេីយ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា នេះជាសកម្មភាពមួយដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ជួយសង្គ្រោះ នឹងកាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន ក្នុងន័យជួយពិនិត្យជម្ងឺទូទាំង ដោយមិនប្រកាន់ពូជសាសន៍ ពណ៍សំបុល សាសនា និងនយោបាយណាមួយឡេីយ ពោលគឺខ្មែរជួយខ្មែរ ដេីម្បីការរីកចម្រេីន និងអភិវឌ្ឍន៍បន្តទៀត។
ឯកឧត្តម ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានថ្លែងបញ្ជាក់បន្ថែមទៀតថា កត្តាដែលនាំឲ្យមានការជួបជុំ ជួយពិនិត្យជម្ងឺដោយឥតថ្លៃសេវាអ្វីឡេីយ ក្នុងពេលនេះ គឺដោយសារប្រទេសជាតិមានសុខសន្តភាព មានសេរីភាពល្អ សុខសុវត្ថិភាពពេញលេញ ក្រោមការដឹកនាំ ប្រទេសដោយ សម្តេចតេជោហ៊ុនសែន នឹងខិតខំប្រឹងប្រែងយកចិត្តទុកចំពោះប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រេីននាក់ រួមទាំងថ្នាំពេទ្យល្អៗ ដែលជាឱសថទេពដេីម្បីព្យាបាលជម្ងឺបងប្អូនប្រជាពលរដ្ឋក្នុងទឹកដីស្រុកជេីងព្រៃនេះ ។ គូសបញ្ជាក់ផងដែរថា ក្នុងពេញមួយថ្ងៃទី១១ខែសីហានេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នឹងជា ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា បានមកពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំស្តេីងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃឡេីយ៕