ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិ ឃុំ ក្នុងក្រុងកំពង់ចាម ខេត្ដកំពង់ចាម


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិ ឃុំ ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យក្រុងកំពង់ចាម។

នៅក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិក សមាជិកា ក្រុមការងារគណបក្សថ្នាក់កណ្តាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដែលសរុបមានចំនួនអ្នកចូលរួមប្រមាណ ៣៥០០នាក់៕