នាព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមេីលផ្លូវក្រាលកៅស៊ូDBST មួយខ្សែ ដែលមានប្រវែង៤៣០ម៉ែត្រ នឹង៧ម៉ែត្រ នៅចំណុចភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសចុះពិនិត្យមេីលផ្លូវក្រាលកៅស៊ូមួយខ្សែនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យមន្ត្រីពិនិត្យមេីលគុណភាពផ្លូវ ឲ្យល្អិតល្អន់ ដេីម្បីប្រេីប្រាស់បានយូរអង្វែង ពោលធ្វេីយ៉ាងណារួមគ្នាថែរទាំផ្លូវ នឹងផ្លូវមួយខ្សែនេះ ធ្វេីដំណេីរចូលទៅកាន់សាលាភូមិភាគទី២ នឹងនៅថ្ងៃអនាគតទីតាំងខាងក្នុង នឹងក្លាយទៅជាពន្ធធនាគារខេត្តកំពង់ចាមផងដែរ។ បច្ចប្បន្ននេះក្រុមបច្ចេកទេសកំពុងសិក្សាកសាងជាបណ្តេីរៗហេីយ។
មានផ្លូវមានក្តីសង្ឃឹម តាមយុត្តិសាស្ត្ររបស់រាជរាដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រទេសដោយ សម្តេចតេជោ ហ៊ុន សែន គឺយកចិត្តទុកដាក់លេីវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាចំបងតែម្តង៕