អាជ្ញាធរខេត្តកំពង់ចាម​ផ្សព្វផ្សាយ​ ស្តីពីការស្វែងយល់អំពីរបៀបរបបការងារ​ និងនីតិវិធីសម្រុះ​ សម្រួលដោះស្រាយបណ្តឹង​ ក្រៅប្រពន្ធ័តុលាការ​ របស់ការិយាល័យប្រជាពលរដ្ឋ


​ ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានអញ្ជេីញ​ជាគណអធិបតីភាព​ ក្នុងការផ្សព្វផ្សាយ​ ស្តីពីការស្វែងយល់អំពីរបៀបរបបការងារ​ និងនីតិវិធីសម្រុះ​ សម្រួលដោះស្រាយបណ្តឹង​ ក្រៅប្រពន្ធ័តុលាការ​ របស់ការិយាល័យប្រជាពលរដ្ឋ​ នៅស្រុកបាធាយ​ ខេត្តកំពង់ចាម​ ដោយមានការអញ្ជេីញចូលរួមពីមេឃុំ​ មន្ត្រី​ការិយាល័យស្រុក​ ពាក់ពន្ធ័។ 

ជាមួយគ្នានោះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​បានលេីកឡេីងថា​ ការិយាល័យ​ប្រជាពលរដ្ឋបេីកចំហរចំពោះការទទួលពាក្យបណ្តឹងដែលមានភាពមិនតម្លាភាព​ មិនប្រក្រតី​ ដោយរក្សាសិទ្ធិនូវប្រភព​ ពាក់ពន្ធ័​ជាមួយណាទៀតផង។ ពោលការិយាល័យប្រជាពលរដ្ឋមានតួនាទីបំរេីប្រជាពលរដ្ឋតាមភូមិឃុំស្រុកប្រកបដោយភាពល្អប្រសេីរ​ ក្នុងន័យកសាងអភិវឌ្ឍន៍សង្គមជាតិ​ ឲ្យកាន់តែរីកចម្រេីនបន្តបន្ទាប់ទៀត។ 

ឯកឧត្តម​គណអធិបតីបានបញ្ជាក់ទៀតថា​ ការិយាល័យ​ប្រជាពលរដ្ឋ​ គឺជម្រុញឲ្យអាជ្ញាធរព្យាយាមដោះស្រាយរាល់បញ្ហាដែលកេីតមានក្នុងមូលដ្ឋាន​ ដេីម្បីជួយសម្រួលវិវាទ​ បញ្ហាអយុត្តិធម៍​ នឹងអំពេីពុករលួយជាដេីម​ ដេីម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹង​ ក្នុងន័យរកដំណោះស្រាយ​ នឹងបំរេីសេវាសាធារណៈជូនពលរដ្ឋ៕