កំពង់ចាម៖នៅរសៀល ថ្ងៃ ទី១១ ខែ ឧសភា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចុះពិនិត្យ ទីតាំងរៀបចំកម្មវិធី សម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ចំនួន៤២ខ្សែ ប្រវែង៣១៩១៧ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ ភ.ម មេបញ្ជាការកងទ័ពជើងគោគ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិធី នេះ ប្រព្រឹត្តិ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ត កំពង់ចាម ។