ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យសិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រលងទុតិយភូមិឆ្នាំ២០១៩នេះ ធ្វេីយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្រចចិត្តដេីម្បីទទួលបាននិទ្ទេសអេ និងបន្តទៅរៀននៅមហាវិទ្យាល័យតាមជំនាញរបស់ខ្លួនពេញចិត្ត។
ឯកឧត្ដម អភិបាលខេត្តបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូបំប៉នស្ម័គ្រចិត្ត និងសិស្សថ្នាក់ទី១២ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានជម្រុញ និងលេីកទឹកចិត្តដល់សិស្សានុសិស្សបន្តខិតខំបេជ្ញាចិត្តរៀនសូត្រឲ្យខ្លាំងពូកែ ដោយត្រូវយកនិទ្ទេសល្អ ដេីម្បីបន្តទៅឬៀនមហាវិទ្យាល័យ ក្នុងការកំណត់គោលដៅជីវិត ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានល្អប្រសេីរបន្ថែមទៀតផង។ ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា អំពាវនាវដល់អាជីវកម្មបេីកកន្លែងកូពីព្រីន ត្រូវបញ្ឈប់អាជីវកម្មក្នុងថ្ងៃដំណេីរពេលប្រលង ហេីយអាជ្ញាធរខេត្តបានត្រៀមថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណមណ្ឌលប្រលង នឹងពេទ្យប្រចាំការផងដែរ។
យោងតាមរបាយការណ៍ ការកំណត់មណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ នៅក្នុងខេត្តកំពង់ចាម ក្រសួងអប់រំយុវជននិងកីឡា បានចែកចេញពីរថ្នាក់ មានថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល ស្មេីនឹង១២៧បន្ទប់ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៩មណ្ឌល ស្មេីរនឹង២០៩បន្ទប់ ៕