ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញរាប់បាត្រឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង


កំពង់ចាម៖នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់សា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និងរាប់បាត្រដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលប្រារព្ធឡើងនៅគេហដ្ឋានសម្ដេច និងលោកជំទាវ ស្ថិតក្នុងភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។